Richie's letters
Subscribe to our newsletter with stories from our latest news and friends in the Lord
ប្រវត្តិនៃសហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជា
សហជីវិនព្រះយេស៊ូបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយកម្ពុជានៅក្នុងជំរុំជនភៀសខ្លួននៅព្រំដែនថៃ ដោយជាលើកដំបូងតាមរយៈ the Catholic Office for Emergency Relief and Refugees (COERR) នៅក្នុងឆ្នាំ១៩៧៩ ហើយភ្លាមៗបន្ទាប់មកនោះតាមរយៈ Jesuit Refugee Service (JRS) នៅក្នុងឆ្នាំ១៩៨១ ។ នៅក្នុងជំរុំ មានប្រជាជនកម្ពុជាចំនួន ៦០០,០០០នាក់ ដែលបានភៀសខ្លួនពីសង្គ្រោមស៊ីវិល ដែលបណ្ដាលមកពីការឈ្លានពាន់របស់វៀតណាម ហើយនឹងការខូចខាតដែលបណ្ដាលមកពីរបបខ្មែរក្រហម។ នៅក្នុងអាទិភាពដំបូងនៃបេសកម្មរបស់ជំរុំគឺការយកចិត្តទុកដាក់ចំពោះ ជនពិការ និងការអប់រំ។
នៅក្នុងឆ្នាំ១៩៨៩ មានសំណាកធម៌ ៦សប្តាហ៍ដើម្បីពិចារណាឱ្យបានច្បាស់ អំពីការសម្រេចចិត្តបន្តវត្តមាននៅក្នុងជំរុំ និងការចូលមកក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ១៩៩០ ជាលទ្ធផលពីការពិភាក្សាពិចារណានេះបានបង្ហាញថា JRS បានយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យក្រុម អ្នកត្រួតត្រាយផ្លូវ នៃ Br. Noel Oliver SJ, Sr. Denise Coghlan RSM, Sr. Marie Jeanne Ath CDP និងលោកពុក Jub Phokthavi SJ (ពីមុនគាត់ជាគ្រីស្ដបរិស័ទជាអ្នកស្ម័គ្រចិត្ត) ចូលក្នុងប្រទេសកម្ពុជា និង ចាប់ផ្ដើមការសហការណ៍នៅទីនេះ។
នៅក្នុងឆ្នាំ១៩៩៤ អ្វីដែលចាប់ផ្តើមដំបូង JRS ក្រោយមកបានក្លាយជា Jesuit Service Cambodia (JSC ឬ អង្គការមេត្តាករុណា) ដែលធ្វើឱ្យកម្មវិធី និងសេវាកម្មនៃអង្គការនេះបានការរីកចម្រើនឡើងជាលំដាប់។ នៅក្នុងឆ្នាំដូចគ្នានេះ សហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ ដោយប្រធាននៃសហជីវិនព្រះយេស៊ូ (Superior General of the Society of Jesus) គឺលោកពុក Peter-Hans Kolvenbach, SJ ដែលបានប្រគល់សិទ្ធិនៅក្នុងសនិ្នសិទសហជីវិនព្រះយេស៊ូនៃអាស៊ីប៉ាស៊ីហ្វិក (Jesuit Conference of Asia Pacific) ដែលត្រូវបានស្គាល់ថាជា សនិ្នសិទសហជីវិនព្រះយេស៊ូនៃអាស៊ីបូព៌ានិងអូសេអានី (Jesuit Conference of East Asia and Oceania)។
នៅក្នុងឆ្នាំ១៩៩៧ នៅក្នុងយុទ្ធនាការអន្ដរជាតិទប់ស្កាត់គ្រាប់មីន (International Campaign on Mine Action, ICBL) ដែលពេលនោះ Sr. Denise Coghlan គឺជានាយក JSC និងសមាជិក JSC ដទៃទៀតបានដើរតួយ៉ាងសំខាន់នៅក្នុងយុទ្ធនាការនេះ ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ផងដែរ។ សមាជិក JSC គឺលោក Tun Channareth ដែលបានបាត់បង់ជើងទាំងពីរក្នុងការផ្ទុះគ្រាប់មីនបានទទួលពានរង្វាន់ក្នុងនាមជា អង្គការ ICBL។
ក្នុងឆ្នាំ២០០០ អង្គភាពមួយនៃអង្គភាពខាងរដ្ឋបាលទាំងបីនៃ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា គឺភូមិភាគបាត់ដំបង ត្រូវបានប្រគល់ឱ្យទៅបំពេញទៅកាន់សហជីវិនព្រះយេស៊ូជាមនុស្សរបស់លោក Enrique (គីកេ) Figaredo SJ ដែលត្រូវបានតែងតាំងជាលោកអភិបាលនៃភូមិភាគ។ នេះបានបង្ហាញឱ្យឃើញពីការកំណត់វិសាលភាពនៃសហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជាបានពង្រីកគួរឱ្យកត់សម្គាល់ និងប្រកបដោយទំនួលខុសត្រូវផងដែរ។
នៅឆ្នាំ២០០៦ សហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជាត្រូវបានប្រគល់ឱ្យដោយ លោកពុក Kolvenbach ទៅកាន់ភូមិភាគសហជីវិនព្រះយេស៉ូនៃប្រទេសកូរ៉េ។ លោកពុក Gabriel Je SJ ត្រូវបានតែងតាំងជាប្រតិភូទីមួយនៃប្រទេសកូរ៉េ ប្រចាំសហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៣ លោកពុក Indon Oh SJ បានក្លាយជាប្រតិភូទីពីរ។
នៅឆ្នាំ២០១៤ សហជីវិនព្រះយេស៊ូបានចាប់ផ្តើមគម្រាងខាងផ្នែកអប់រំមួយនៅខេត្តបន្ទាយមានជ័យ។ ដោយសាលាសន្ដសាវីយេមាន ៤ផ្នែកគឺ៖ មជ្ឈមណ្ឌលសិក្សាសហគមន៍ សាលាមត្តេយ្យកម្រិតទាបនិងសាលាបឋមសិក្សា សាលាអនុវិទ្យាល័យ និងមជ្ឈមណ្ឌលធនធានគ្រូបង្រៀន។
នៅក្នុងឆ្នាំ២០១៩ បន្ទាយព្រាបដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩១ ដោយ JRS ដែលជាកន្លែងសម្រាប់មនុស្សដែលពិការ ជើង ឬដៃ ដោយសារគ្រាប់មីន និង មនុស្សពិការភាពជាច្រើនទៀត បានប្រារព្ធពិធីបញ្ចាប់ការសិក្សារបស់ពួកគេជាលើកចុងក្រោយ ដោយសារតែកន្លែងនោះ នឹងត្រូវបានបិទទ្វារ មូលហេតុថាអាជ្ញាធរនៃប្រទេសកម្ពុជា ត្រូវការប្រើប្រាស់ដីនៅបន្ទាយព្រាបនោះ ធ្វើជាមជ្ឈមណ្ឌលនីតិសម្បទាជាតិ (National Rehabilitation Center) ដែលជាច្រកចេញចូលតែមួយដែលមានអង្គភាព និងសេវាកម្មផ្សេងៗសម្រាប់តំបន់នោះ។ ប្រជាជនកម្ពុជា វ័យក្មេងច្រើនជាង ២០០០នាក់ ជាអ្នកពិការភាព បានចូលរួមនៅក្នុងកម្មវិធីសិក្សានៅបន្ទាយព្រាបកន្លងមក គឺពួកគាត់តែងតែទទួលបានការជម្រុញ និងលើកទឹកចិត្ត ខណៈពេលដែលពួកគាត់បានរៀនជំនាញ ដើម្បីជួយឱ្យគាត់មានឱកាសការងារ ឬឱកាសបង្កើតប្រាក់ចំណូលសម្រាប់ខ្លួនឯងផងដែរ។
សព្វថ្ងៃនេះ សហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជារួមមាន បូជាចារ្យ និង brother និង scholastic ប្រមាណ ៣០ នាក់ ធ្វើការ រួមជាមួយអ្នកកាន់សាសនាកាតូលិកផ្សេងទៀត មាន អ្នកស្ម័គ្រចិត្តអន្ដរជាតិ និងដៃគូរនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនច្រើនជាង ៥០០នាក់។ ការរួមគ្នានេះ យើងអាចគ្រប់គ្រងបាននៅតាម ភូមិភាគ ព្រះសហគមន៍ សាលារៀន និងមជ្ឈមណ្ឌលសិស្ស។ វត្ថុបំណងកម្មវិធីដូចជា កាត់បន្ថយភាពក្រីក្រ បរិស្ថាន(អ៊ីកូឡូស៊ី) អភិវឌ្ឍជនបទ និងការគាំពារជាពិសេសសម្រាប់ជនពិការ។ គាំទ្រសន្ដិភាព និងសិទ្ធិមនុស្ស ហើយប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីន និងគ្រាប់រំសេវចង្កោម។ ការជួយជនភៀសខ្លួន។ ផ្ដល់ឱ្យនូវការណែនាំគ្រីស្ដបរិស័ទ និងថែរក្សាខាងផ្លូវវិញ្ញណទៅកាន់បុគ្គល និងសហគមន៍។ ដោយមានការបង្រៀននៅក្នុងសកលវិទ្យាល័យ និងទេវវិទ្យាល័យ។ ចូលរួមផ្តល់គំនិត ការសន្ទនាអន្តរសាសនា (interreligious dialogue) និងការអភិវឌ្ឍន៍ព្រះសហគមន៍នៅតាមមូលដ្ឋាន។
សហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជា គឺបម្រើជនក្រីក្រ និងអ្នកដែលបាត់បង់ឱកាសនៅក្នុងការការពារសិទ្ធិរបស់ពួកគេ ហើយនឹងផ្ដល់អំណាចនៅក្នុងសហគមន៍របស់ពួកគេឆ្ពោះទៅរកអនាគតមួយកាន់តែប្រសើរ។ គម្រាងនៃសហជីវិនព្រះយេស៊ូ មិនមែនត្រឹមតែព្យាយាមសម្រេចនូវគោលបំណងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអមដំណើរជាមួយប្រជាជនដែលខ្លួនបានបម្រើនៅលើផ្លូវជាមួយគ្នា ហើយរួមដំណើរជាមួយគ្នាប្រកបដោយសុទិដ្ឋិនិយម ដើម្បីយកឈ្នះលើទុក្ខវេទនារបស់ពួកគេ។