នៅខែសីហា ឆ្នាំ២០១៧ ក្នុងលិខិតផ្ញើជូនជេស្វីតទាំងអស់ នៅថ្ងៃទី៣១ ខែកក្កដា ថ្ងៃបុណ្យរបស់ សន្តអ៊ីញ៉ាស្យូនៅឡូយ៉ូឡា លោកពុក Antonio Moreno SJ គឺជាប្រធាននៃភូមិភាគហ្វីលីពីននៃសហជីវិនព្រះយេស៉ូ បានប្រកាសថា លោកពុក Arturo Sosa SJ គឺជាប្រធាននៃសហជីវិនព្រះយេស៊ូ (Superior General of the Society of Jesus) ដែលបានយល់ព្រមនូវសំណើរដើម្បីផ្តួចផ្តើមជាផ្លូវការនូវបុព្វហេតុនៃបងប្រុសរិឈី ដើម្បីអាចក្លាយជាសន្ដបុគ្គល។