Richie's letters
Subscribe to our newsletter with stories from our latest news and friends in the Lord
មនុស្សឮការត្រាស់ហៅពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគាត់។ សហជីវិនព្រះយេស៊ូស្វែងរកមនុស្សដែលមានអារម្មណ៍ថាខ្លួនបានត្រាស់ហៅដោយព្រះជាម្ចាស់ ហើយថែមទាំងអ្នកដែលមានលក្ខខណ្ឌដូចនេះ៖
សម្រាប់មនុស្សដែលចាប់អារម្មណ៍រៀបចំខ្លួនចូលរួមនៅក្នុងសហជីវិនព្រះយេស៊ូ ត្រូវបំពេញមួយឆ្នាំឬច្រើនជាងនេះ ដើម្បីវែកញែក ដូចជាបេក្ខជន (candidate) នៅអំឡុងពេលដែលគាត់រស់នៅ និងធ្វើការដោយខ្លួនឯង ជាមួយនឹងការចូលរួមនៅក្នុងសហជីវិនព្រះយេស៊ូ។
មនុស្សដែលបានផ្តល់នូវជីវិតរបស់គាត់នៅក្នុងការឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ជេស្វីត បានស្វាគមន៍មនុស្សទាំងនេះចូលមកសហជីវិតព្រះយេស៊ូ ហើយគាត់ក្លាយជាជេស្វីត នៅក្នុង ថ្ងៃចូល (entrance day)។ បន្ទាប់មកគាត់ចាប់ផ្តើមដំណើរការនៃការបង្កើត និងការរួមបញ្ចូលទៅក្នុងរាងកាយរបស់សមាគមព្រះយេស៊ូ។ ដំណាក់កាលនៃការបង្កើតសហជីវិនព្រះយេស៊ូរួមមាន៖
សាមណេរ (novice) រៀនពីការបង្កើតសហគមន៍នៃបងប្រុសដែលរីកចម្រើននៅក្នុងការអធិដ្ឋាន ចំណេះដឹងនៃ សហជីវិនព្រះយេស៊ូ ការងារបេសកកម្មជាគ្រីស្ដទូត និងពង្រីកភាពផ្ទាល់ខ្លួន។ គាត់ជួបព្រះអម្ចាស់តាមរយៈការធ្វើ ការហ្វឹកហាត់ខាងផ្លូវវិញ្ញាណ (Spiritual Exercises) រយៈពេល ៣០ថ្ងៃ។ សាមណេរក៏ចូលរួមក្នុងបទពិសោធន៍ផ្សេងៗផងដែរ ពោលគឺធ្វើការនៅតាមភារកិច្ចផ្សេងៗ ដែលជាធម្មតាធ្វើជាមួយអ្នកក្រីក្រ ឬអ្នកជំងឺ។
នៅចុងបញ្ចប់នៃរយៈពេលពីរឆ្នាំនេះ គាត់បន់ស្រន់សច្ចាប្រណិធាននៃភាពក្រីក្រ ព្រហ្មចរិយាធម៌ និងការស្ដាប់បង្គាប់។ តាមពិត អ្នកដែលបានបន់ស្រន់សច្ចាសន្យាថានឹងចូលក្នុង សហជីវិនព្រះយេស៊ូយ៉ាងពេញលេញ នៅចុងបញ្ចប់នៃការបណ្តុះបណ្តាលរបស់គាត់។ ទៅតាមប្រពៃណី ជេស្វីតនីមួយៗ គឺទទួលបានឈើឆ្កាងដែកតូចមួយជាសញ្ញានៃការប្តេជ្ញាចិត្តរបស់គាត់។
អ្នកដែលបានបន់ស្រន់សច្ចាដំបូងនៅក្នុងសហជីវិនព្រះយេស៊ូ ត្រូវប្ដូរទៅការងារបណ្ឌិតសភា ដូចជា brother (ឬហៅថាបងប្រុស បុរសនេះមិនមានផែនការធ្វើជាបូជាចារ្យ) ឬ scholastic (បុរសនេះមានផែនការធ្វើជាបូជាចារ្យ ប៉ុន្តែជាធម្មតាហៅបងប្រុសផងដែរ)។ គាត់សិក្សាទស្សនវិជ្ជា និងទេវវិទ្យា ហើយគាត់ធ្វើឱ្យកាន់តែស៊ីជម្រៅនៅអត្តសញ្ញាណជាសហជីវិនព្រះយេស៊ូរបស់គាត់ តាមរយៈការងារជាអ្នកបម្រើព្រះសហគមន៍ ដែលពង្រឹងឬប្រកួតប្រជែងនិងអំណោយទានរបស់គាត់ពីព្រះជាអម្ចាស់ ។
ជេស្វីត (បន្ថែមទាំង brother និង scholastic) ធ្វើការពេញម៉ោងនៅក្នុងបេសកកម្មជាគ្រីស្ដទូតនៃសហជីវិនព្រះយេស៊ូ ជាទូទៅក្នុងរយៈពេល២ ឬ៣ឆ្នាំ ឬច្រើនជាងនេះ។ អាស្រ័យទៅលើកការសម្រេចចិត្តពី លោកឪពុកប្រធាននៃភូមិភាគរបស់គាត់។ ពួកគេត្រូវបានហៅថា regent។
Scholastics នៃសហជីវិនព្រះយេស៊ូ ជាធម្មតាទៅតាមផ្លូវការផ្លាស់ប្ដូរទៅសិក្សាទេវវិទ្យា ដែលរៀបចំ សម្រាប់អគ្គសញ្ញាតែងតាំងជាបូជាចារ្យ ប៉ុន្តែ brothers នៃសហជីវិនព្រះយេស៊ូប្រហែលជាអាចសិក្សាខាងទេវវិទ្យាក្នុងរយៈពេលខ្លីជាង ដូច្នេះជាមធ្យោបាយមួយដើម្បីបង្កើនប្រសិទ្ធភាពរបស់គាត់សម្រាប់បេសកកម្ម។ ពួកគេត្រូវបានហៅថាទេវវិទូ (theologian)។ ការសិក្សាជាផ្លូវរបស់ brothers ប្រហែលជាអាចត្រូវបញ្ចាប់នៅទីនេះ ប៉ុន្ដែសព្វថ្ងៃមានបងប្រុសខ្លះអាចនឹងឈានដល់កម្រិតមួយខ្ពស់ជាងនេះទៀត។
មុខងារឧបដ្ឋាក (diaconate)៖ scholastics នៃសហជីវិនព្រះយេស៊ូ គឺត្រូវបានតែងតាំងជា ឧបដ្ឋាក។ ពួកគេត្រូវបានចាត់ទុកជាសមាជិកនៃបព្វជិត (members of the clergy)។
មុខងារបូជាចារ្យ (priesthood)៖ បន្ទាប់ពីបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ អ្នកដែលបានតែងតាំងថ្មី ជាធម្មតាចំណាយពេលណែនាំគ្រីស្ដបរិស័ទមួយឆ្នាំនៅក្នុងព្រះសហគមន៍។
ដំណាក់កាលចុងក្រោយនៃការបង្កើត នៃសហជីវិនព្រះយេស៊ូ ត្រូវបានហៅថា “ដំណាក់កាលទីបីនៃការសាកល្បង” កើតឡើងបន្ទាប់ពីបូជាចារ្យ ឬបងប្រុស (brothers) បានធ្វើការអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សារបស់គាត់ (សម្រាប់បងប្រុស) ឬបន្ទាប់ពីការសិក្សា និងអគ្គសញ្ញាតែងតាំង (សម្រាប់បូជាចារ្យ)។ បងប្រុសនិងបូជាចារ្យនៃសហជីវិនព្រះយេស៊ូ ចំណាយពេលមួយឆ្នាំដើម្បីពិនិត្យមើលការបង្កើតរបស់ពួកគេ ដើម្បីធ្វើសំណាក់ធម៌(ការហ្វឹកហាត់ខាងផ្លូវវិញ្ញាណ) រយៈពេល ៣០ ថ្ងៃម្តងទៀត និងបន់ស្រន់សច្ចាប្រណិធានចុងក្រោយនៅក្នុងសហជីវិនព្រះយេស៊ូ។
ទាំងបងប្រុស និងបូជាចារ្យ គឺនៅចុងបញ្ចប់នៃ Tertianship ហើយរង់ចាំការយល់ព្រមពីលោកឪពុកប្រធាននៃភូមិភាគរបស់ពួកគាត់ និងលោកឪពុកប្រធានទូទៅសហជីវិនព្រះយេស៊ូអញ្ជើញឱ្យបន់ស្រន់សច្ចាប្រណិធានចុងក្រោយ។ ទាំងបីពាក្យសច្ចា (ភាពក្រីក្រ ព្រហ្មចរិយាធម៌ ការស្ដាប់បង្គាប់ ដែលបានបញ្ជាក់ជាថ្មីនូវពាក្យសច្ចាដំបូង) និងជេស្វីតមួយចំនួនធ្វើសច្ចាទី ៤ (ការគោរពជាពិសេសចំពោះសម្តេចប៉ាប “ទាក់ទងនឹងបេសកកម្ម” )។ ភាពខុសគ្នាតូចមួយរវាងពាក្យសច្ចាដំបូង និងចុងក្រោយ គឺថានៅក្នុងពាក្យសច្ចាដំបូងអ្នកកំពុងតែសន្យាថានឹងចូលក្នុងសហជីវិនព្រះយេស៊ូ។ នៅក្នុងពាក្យសច្ចាចុងក្រោយសហជីវិនព្រះយេស៊ូកំពុងផ្តល់សច្ចាប័នលើការស្នើនោះ។ ឥឡូវនេះគាត់ត្រូវបានក្លាយជាសមាជិកនៃសហជីវិនព្រះយេស៊ូយ៉ាងពេញលេញ។