លិខិតរបស់រិឈី

Scholastic (ជាធម្មតាហៅថាបងប្រុស) ម្នាក់នៃសហជីវិនព្រះយេស៊ូ ជនជាតិហ្វីលីពីនលោក  Richard  “Richie” Fernando, SJ បានធ្វើការជាសមាជិកនៅក្នុងបន្ទាយព្រាប ដែលពេលនោះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសហជីវិនព្រះយេស៊ូ សម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន និងជំងឺស្វិតដៃជើង ហើយនិងជនពិការក្នុងការរៀនសូត្រ។ តែនៅខែតុលា ឆ្នាំ១៩៩៦ មានសិស្សដែលមានអារម្មណ៍មិនប្រក្រតីម្នាក់បានយកគ្រាប់បែកដៃមកសាលារៀន។ ហើយនៅពេលដែលគាត់ទៅជិតថ្នាក់រៀនដែលពោរពេញទៅដោយសិស្សនោះ បងប្រុសរិឈីបានចាប់គាត់ពីខាងក្រោយ។ សិស្សនោះបានទម្លាក់គ្រាប់បែកដៃ ការផ្ទុះនោះបានសម្លាប់ជេស្វីតវ័យក្មេងនេះ។ មុនពេលការផ្ទុះនោះ បងប្រុសរិឈីបានប្រើរាងកាយរបស់ខ្លួនមកការពារសិស្សនោះ និងសិស្សដទៃទៀតពីការផ្ទុះនោះ។

បួនថ្ងៃមុនពេលគាត់ទទួលមរណភាព បងប្រុសរិឈីបានសសេរសំបុត្រទៅ លោកពុក Totet (Tet) Banaynal, SJ ដែលជាមិត្តល្អរបស់បងបងប្រុសរិឈី ហើយក្រោយមកបានក្លាយជាសាសនទូតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសំបុត្រដែល លោកពុក Banaynal បានទទួលបន្ទាប់ពីមួយសប្តាហ៍នៃ ពិធីបុណ្យសពរបស់បងប្រុសរិឈីដោយគាត់បានចែករំលែកអំពីការតស៊ូ និងក្តីសង្ឃឹមរបស់គាត់សម្រាប់សិស្សថា៖

Tet អ្នកដឹងទេថា និយាយដោយស្មោះត្រង់ទៅខ្ញុំមិនមានអារម្មណ៍ថាចង់ឈប់នោះទេ។ ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំមានអារម្មណ៍បំផុសគំនិតឱ្យប្រឈមមុខនឹងបញ្ហា និងមនុស្ស និងការពិត ទោះបីជាវាពិតជាពិបាក និងឈឺចាប់… និយាយម្យ៉ាងទៀត Tet… ខ្ញុំដឹងថាបេះដូងខ្ញុំនៅទីណា…វាគឺនៅជាមួយព្រះគ្រីស្ត… ព្រះយេស៊ូជាអ្នកឱ្យគាត់នៅភាពក្រ ឈឺ កំព្រា។ល។ ខ្ញុំជឿជាក់ថាព្រះជាម្ចាស់មិនដែលភ្លេចប្រជាជនរបស់ទ្រង់ឡើយ… បងប្អូនប្រុស និងស្រីពិការរបស់យើង។ ហើយខ្ញុំរីករាយដែលព្រះជាម្ចាស់បានប្រើខ្ញុំដើម្បីធ្វើឱ្យប្រាកដថាបងប្អូនប្រុសស្រីរបស់យើងដឹងការពិតនេះ… ខ្ញុំជឿយ៉ាងស្មោះត្រង់ថា ការស្លាប់ដើម្បីមិត្តភក្តិក្រីក្ររបស់យើងនៅទីនេះនឹងក្លាយជាអំណោយទានដ៏អស្ចារ្យបំផុតដែលព្រះជាម្ចាស់បានផ្តល់ឱ្យយើង។ ហើយខ្ញុំតែងតែអធិដ្ឋានសុំព្រះហឫទ័យប្រណីសន្តោសរាល់ថ្ងៃ។

នៅខែសីហា ឆ្នាំ២០១៧ ក្នុងលិខិតផ្ញើជូនជេស្វីតទាំងអស់ នៅថ្ងៃទី៣១ ខែកក្កដា ថ្ងៃបុណ្យរបស់ សន្តអ៊ីញ៉ាស្យូនៅឡូយ៉ូឡា  លោកពុក Antonio Moreno, SJ គឺជាប្រធាននៃភូមិភាគហ្វីលីពីននៃសហជីវិនព្រះយេស៉ូ បានប្រកាសថា លោកពុក Arturo Sosa, SJ គឺជាប្រធាននៃសហជីវិនព្រះយេស៊ូ (Superior General of the Society of Jesus) ដែលបានយល់ព្រមនូវសំណើរដើម្បីផ្តួចផ្តើមជាផ្លូវការនូវបុព្វហេតុនៃបងប្រុសរិឈី ដើម្បីអាចក្លាយជាសន្ដបុគ្គល។

នៅក្នុងការចងចាំរបស់បងប្រុសរិឈី ហើយព្រឹត្តិបត្រនៃសហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ឈ្មោះថា ”លិខិតរបស់រិឈី”។

 

 

 

 

RICHIE’S LETTERS, vol. 10

(TBA)

 

 

 

 

RICHIE’S LETTERS, vol. 11

(TBA)

ខ្ញុំដឹងថាបេះដូងខ្ញុំនៅទីណា