សហជីវិនព្រះយេស៊ូ

សហជីវិនព្រះយេស៊ូ (The Society of Jesus) បង្កើតឡើងក្នុងឆ្នាំ១៥៤០ ដោយសន្តអ៊ីញ៉ាស្យូនៅឡូយ៉ូឡា (St. Ignatius of Loyola)។ ជេស្វីត (Jesuit) ដែលត្រូវបានគេស្គាល់ថាជាសហជីវិនព្រះយេស៊ូ គឺជាក្រុមបព្វជិតនៅក្នុងព្រះសហគមន៍កាតូលិក (Roman Catholic)។ ការសង្កត់ធ្ងន់របស់ សហជីវិនព្រះយេស៊ូគឺ ខាងអប់រំ សាសនទូត និងការងារសប្បុរសធម៌។ ជេស្វីតមានការគោរពពីមនុស្សជាច្រើន ដោយតាមរយៈសារៈសំខាន់នៃការប្រឆាំងនឹងការកែទម្រង់ (Counter-Reformation) ហើយក្រោយមក ជាកម្លាំងឈានមុខគេនៅក្នុងការធ្វើទំនើបកម្មព្រះសហគមន៍កាតូលិក។

សហជីវិនព្រះយេស៊ូបានកើតឡើងពីសកម្មភាពនៃ សន្តអ៊ីញ៉ាស្យូ ដែលជាទាហានអេស្ប៉ាញដែលមានបទពិសោធន៍នៅក្នុងការប្រែចិត្ដគំនិត នៅក្នុងអំឡុងសម័យនៃងើបឡើងពីឈឺដែលបានពីសង្គ្រោម។ បន្ទាប់ពីសម័យកាលនៃការអធិដ្ឋានយ៉ាងខ្លាំងក្លា គាត់បាននិពន្ធសៀវភៅ ការហ្វឹកហាត់ខាងផ្លូវវិញ្ញាណ (Spiritual Exercises) សៀវភៅណែនាំ ប្រែចិត្ដគំនិត ដើម្បីទៅដោយកាន់តែស្និទ្ធស្នាលដោយដើរទៅតាមព្រះយេស៊ូគ្រីស្ត។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៥៣៤ នៅឯប៉ារីស យុវជន ប្រាំមួយនាក់ ដែលបានជួបគាត់នៅសាកលវិទ្យាល័យនៃទីក្រុងប៉ារីស និងបានបង្កើតការសំណាក់ធម៌ដោយយោងទៅតាម ការហ្វឹកហាត់ខាងផ្លូវវិញ្ញាណ បានចូលរួមជាមួយគាត់នៅក្នុងពាក្យសច្ចានៃ ភាពក្រីក្រ ព្រហ្មចរិយាធម៌ ហើយបានធ្វើបូជនីយេសកចរណ៍ទៅកាន់ទីក្រុងយេរូសាឡឹម។ ប្រសិនបើការសន្យាចុងក្រោយនេះមិនអាចធ្វើទៅបាននោះ ដូចដែលពួកគេបានសច្ច ដើម្បីទទួលយកការងារណាដែលបានស្នើឡើងដោយសម្តេចប៉ាប។ នៅក្នុងឆ្នាំ១៥៣៩ សន្តអ៊ីញ៉ាស្យូ បានព្រាងគ្រោងដំបូងនៃការរៀបចំរបស់ក្រុម ដែលសម្តេចប៉ាបប៉ូលទី ៣ បានអនុម័តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៥៤០។

សហជីវិនព្រះយេស៊ូបានណែនាំការបង្កើតនៅទម្រង់នៃការរស់នៅរបស់បព្វជិតជាច្រើន។ នៅក្នុងនោះមានការមិនបន្ដ ការអនុវត្តដូចមជ្ឈិមសម័យជាច្រើនដូចជា រដូវកាលទុក្ខកិរិយា ឬ ការតមអាហារ ការប្រកាន់ខ្ជាប់ខ្ជួនទាំងអស់ ដូចជាសម្លៀកបំពាក់ដូចគ្នា និងច្រៀងចម្រៀងលើកសរសើរព្រះជាម្ចាស់ជាប្រចាំនោះទេ ព្រោះដើម្បីងាយស្រួលដល់ភាពបត់បែន (mobility) និងការសម្របខ្លួន (adaptability)។ ការច្នៃប្រឌិតថ្មីផ្សេងទៀតរួមមានទម្រង់នៃសិទ្ធិអំណាចថ្នាក់កណ្តាលគឺជាអំណាចខ្ពស់ជាងគេ ដែលមានសិទ្ធិក្នុងការកាន់កាប់តំណែងជាប្រធានពេញមួយជីវិតរបស់គាត់។ ការសាកល្បងមានរយៈពេលជាច្រើនឆ្នាំ មុនពេលសច្ចាចុងក្រោយ និងគ្មានផ្នែកជាស្រី្ដទេ។ ការសង្កត់ធ្ងន់ ជាពិសេសត្រូវបានគេដាក់លើគុណតម្លៃនៃ ព្រហ្មចរិយាធម៌ ហើយរួមទាំងព្រហ្មចរិយាធម៌ពិសេសរបស់សម្តេចប៉ាប។ ការសង្កត់ធ្ងន់ត្រូវបានដាក់លើភាពបត់បែន ដែលជាលក្ខខណ្ឌមួយអនុញ្ញាតឱ្យជេស្វីតចូលរួមក្នុងភាពខុសប្លែកគ្នាជាច្រើននៅក្នុងភារកិច្ច និងការខិតខំផ្សព្វផ្សាយសាសនានៅគ្រប់ទិសទីនៃពិភពលោក។

ជេស្វីតមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំង ការកែទម្រង់ និងការកើតឡើងវិញនៃសាសនាកាតូលិក។ ស្ទើរតែតាំងពីដំបូងមក ការអប់រំ និងការខិតខំស្រាវជ្រាវក្លាយជាការងារសំខាន់របស់សហជីវិនព្រះយេស៊ូ។ ជេស្វីតដើមឡើយ ទោះបីជាបានបង្កើតអ្នកប្រៀនប្រដៅ និងអ្នកអប់រំជំនឿដែលបានលះបង់ខ្លួនពួកគេ ដើម្បីថែរក្សាទាំងអ្នកជំងឺ អ្នកទោស ស្រីពេស្យា និងទាហាន។ ពួកគេក៏ត្រូវបានអំពាវនាវឱ្យធ្វើកិច្ចការដូចជាការសារភាពជាច្រើន ពីក្រុមគ្រួសាររាជវង្ស និងមេដឹកនាំអឺរ៉ុប។ សហជីវិនព្រះយេស៊ូបានបញ្ជូលបេសកកម្មបរទេសនៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់នៃការបង្កើត។ ដូចដែរ សន្ដ អ៊ីញ៉ាស្យូបានបញ្ជូនឱ្យសន្ដ ហ្វ្រង់ស៊ីស សាវីយេ (St. Francis Xavier) ដែលជាដៃគូដ៏មានទេពកោសល្យបំផុតរបស់លោក និងបីនាក់ផ្សេងទៅកាន់បូព៌ាប្រទេស។ ជេស្វីតកាន់តែច្រើនបានចូលរួមក្នុងកិច្ចការផ្សព្វផ្សាយសាសនាច្រើនជាងសកម្មភាពផ្សេងទៀត។ នៅពេលដែល សន្ដអ៊ីញ៉ាស្យូ ទទួលមរណភាពនៅក្នុងឆ្នាំ១៥៥៦ ប្រហែលជាមាន ជេស្វីត ១០០០នាក់ បានធ្វើការពេញទូទាំងអឺរ៉ុប និងនៅក្នុងអាស៊ី អាហ្វ្រិក និងពិភពលោកថ្មី(អាមេរិក)។ នៅឆ្នាំ១៦២៦ ក្រុមជេស្វីតគឺមានចំនួន ១៥៥៤៤នាក់ ហើយនៅឆ្នាំ១៧៤៩ មានចំនួនសរុបគឺ ២២៥៨៩នាក់។

សហជីវិនព្រះយេស៊ូបានជួបប្រទះនៅភាពចម្រាសដ៏សំខាន់មួយផងដែរ ដែលវាផ្ដោតទៅលើ ជេស្វីតជនជាតិអ៊ីតាលី ម៉ាតេអុ រិឈិ (Matteo Ricci) ដែលបានធ្វើការជាបេសកជននៅក្នុងប្រទេសចិននៅចុងសតវត្សរ៍ទី១៦ និងដើមសតវត្សរ៍ទី១៧។ ដែលអស់រយៈពេលជាច្រើនទសវត្សនៃការស្រាវជ្រាវ ពីព្រះពុទ្ធសាសនា និងគំនិតខុងជឺ ដោយមានគំនិតរៀបចំលោកពុក រិឈិ ដើម្បីផ្សារភ្ជាប់ ការយល់ដឹងរ៉ូមាំកាតូលិកនៃជំនឿរបស់គ្រីស្ដសាសនិក ចូលទៅក្នុងការយល់ដឹងខាងវិញ្ញាណយ៉ាងជ្រាលជ្រៅនៃប្រពៃណីសាសនាចិន។ ការគោរពនៃលទ្ធិខុងជឺនិយម ដែលជាសាសនា និងទស្សនវិជ្ជាដឹកនាំដ៏អស្ចារ្យរបស់ចិន និងសាសនាដែលផ្ដល់កិត្តិយសទៅដល់បុព្វបុរសគឺមិនត្រូវបានគេមើលឃើញថាជំនឿ ដែលជាធាតុនៃភាពក្រៅសាសនា ប៉ុន្តែជំនឿនៃសង្គមចិននេះ អាចខ្ចីគំនិតនេះទៅណែនាំគោលគ្រីស្ដសាសនិកបាន។ ទោះបីជាបេសកកម្មជាគ្រីស្ដទូតរបស់លោកពុក រិឈិ បានជួយគាត់ឱ្យមានអ្នកកែប្រែចិត្តគំនិតឱ្យជឿលើសាសនាកាតូលិកនៅក្នុងប្រទេសចិនក៏ដោយ ក៏ជេស្វីតធ្វើឱ្យមានមន្ទិលជាច្រើនផងដែរមកពីលោកអឺរ៉ុបខាងលិច ដែលមានភាពខុសប្លែកពីគ្រីស្ដសាសនាដែលធ្វើឱ្យខូចសាសនា។ មន្ទិលនេះ មិនមានការអះអាងជាផ្លូវការនោះទេ រហូតអស់រយៈពេលយ៉ាងយូរ បន្ទាប់ពីការស្លាប់របស់លោកពុក រិឈិ ប៉ុន្តែនៅពេលដែលគេបានធ្វើនោះ គឺការផ្តន្ទាទោសទៅលើពិធីដែលគេហៅថា ពិធីបុណ្យចិន (Chinese rites) ដោយសម្ដេចប៉ាប ខ្លេមេនទី ១១ នៅក្នុងឆ្នាំ១៧០៤ និង១៧១៥ និងដោយសម្ដេចប៉ាប ប៊េនេឌិកទី ១៤  នៅក្នុងឆ្នាំ១៧៤២។ ការគោរពបូជាដូនតា និងការគោរពលទ្ធិខុងជឺនិយមត្រូវបានគេនិយាយថាជាធាតុមិនអាចបំបែកបាននៃសាសនាចិនបុរាណ ដូចនេះហើយមិនត្រូវគ្នានឹងការគោរពបូជានឹងលទ្ធិនៃជំនឿគ្រីស្តសាសនាឡើយ។

នៅក្នុងចំណោមផលវិបាកនៃវិវាទទៅលើពិធីបុណ្យចិន គឺបានធ្វើឱ្យមានការមិនសប្បាយចិត្តនៃការប្រឆាំងដោយផ្ទាល់នៃសហជីវិនព្រះយេស៊ូ។ តំណែងដែលខ្ពស់បំផុតនៅក្នុងចំណោមក្រុមគ្រួសារនៃបុព្វជិត និង ការពេញចិត្តរបស់សម្តេចប៉ាបដល់ជេស្វីត បានធ្វើឱ្យអ្នកផ្សេងទៀតស្អប់ពួកគេ។ នៅពាក់កណ្តាលសតវត្សរ៍ទី១៨ សត្រូវជាច្រើនទាំងគ្រីស្តបរិស័ទនិងបព្វជិតបានព្យាយាមបំផ្លាញជេស្វីត។ ការប្រឆាំងនេះអាចមានហេតុផលជាច្រើន ជាពិសេសប្រហែលដើម្បីប្រឆាំងបុព្វជិត និងប្រឆាំងស្ដេចប៉ាបនៃពេលនោះ។ ការប្រទូសរ៉ាយចំពោះសហជីវិនព្រះយេស៊ូបានមកពីការជំរុញបន្ថែមទៀត ដោយការការពាររបស់ពួកគេចំពោះប្រជាជនជនជាតិដើមនៅអាមេរិកប្រឆាំងនឹងការបំពានដែលបានធ្វើដោយអាណានិគមអេស្ប៉ាញនិងព័រទុយហ្គាល់។

ព័រទុយហ្គាល់បានបណ្ដេញសហជីវិនព្រះយេស៊ូចេញនៅក្នុងឆ្នាំ១៧៥៩។ បារាំងបានធ្វើឱ្យពួក្រុមសហជីវិនក្លាយជាជនខុសច្បាប់នៅក្នុងឆ្នាំ១៧៦៤ និងអេស្ប៉ាញ បានធ្វើសកម្មភាពគាបសង្កត់ផ្សេងៗទៀតនៅឆ្នាំ១៧៦៧ ។ អ្នកប្រឆាំងនៃសហជីវិនព្រះយេស៊ូ ពួកគេបានទទួលជោគជ័យដ៏អស្ចារ្យបំផុតនៅពេលពួកគេយករឿងករណីនេះទៅកាន់ទីក្រុងរ៉ូម។ ទោះបីជាសម្ដេចប៉ាប ខ្លេមេនទី ១៣ បានច្រានចោលនូវសម្មភាពប្រឆាំងនឹងសហជីវិនព្រះយេស៊ូក៏ដោយ អ្នកស្នងតំណែងរបស់លោកគឺ សម្ដេចប៉ាប ខ្លេមេនទី ១៤ បានចេញនៅលិខិតយ៉ាងខ្លីបំបាត់ចោលនៅក្នុងក្រុមនេះនៅក្នុងឆ្នាំ ១៧៧៣។ អត្ថិភាពសាជីវកម្មសកម្មភាព របស់ជេស្វីត ត្រូវបានរក្សាទុកនៅក្នុងប្រទេសរុស្ស៊ី។ តម្រូវការដែលសហជីវិនព្រះយេស៊ូចាប់យកនៅការងារអតីតរបស់ពួកគេ បានក្លាយជាការទទូចសុំយ៉ាងខ្លាំង ដែលដូច្នេះហើយនៅឆ្នាំ១៨១៤ សម្តេចប៉ាប ប៊ីអុទី ៧ បានបង្កើតជេស្វីតឡើងវិញ។ ទន្ទឹមនឹងនេះដែរ ការបង្ក្រាបបៀតបៀននៃសហជីវិនព្រះយេស៊ូបានបំផ្លាញ់យ៉ាងធ្ងន់ធ្ងរដល់បេសកកម្ម និងកម្មវិធីអប់រំរបស់ព្រះសហគមន៍កាតូលិក នៅពេលដែលផ្នែកទាំងពីរកំពុងរងសម្ពាធយ៉ាងខ្លាំង។

បន្ទាប់ពីសហជីវិនព្រះយេស៊ូត្រូវបានស្ដារឡើងវិញ សហជីវិនព្រះយេស៊ូបានក្លាយជាក្រុមគ្រួសារនៃបុព្វជិតធំបំផុតនៃព្រះសហគមន៍។ ដោយការងារនៅក្នុងការអប់រំទាំងអស់បានបន្តចូលរួមច្រើនជាងសកម្មភាពដទៃទៀតខណៈពេលដែលចំនួនសហជីវិនព្រះយេស៊ូធ្វើការនៅក្នុងបេសកម្មនានា ជាពិសេសនៅអាស៊ី និងអាហ្រ្វិកលើសពីក្រុមសាសនាដទៃទៀត។ ពួកគេបានចូលរួមនៅក្នុងបញ្ជីសកម្មភាពយ៉ាងទូលំទូលាយនិងស្មុគស្មាញដែលរួមមាន វិស័យទំនាក់ទំនង ការងារសង្គម ចលនាបង្រួបបង្រួមគ្រីស្ដបរិស័ទ សិទ្ធិមនុស្ស និងនយោបាយ។ នៅឆ្នាំ១៩៦៨ ប្រធាននៃសហជីវិនព្រះយេស៊ូ (Superior General of the Society of Jesus) គឺលោកពុក ប៉េត្រូ អារូពេ (Pedro Arrupe) បានផ្តោតសំខាន់ម្ដងទៀត លើសហជីវិនព្រះយេស៊ូ ជាមួយនឹង  “ជម្រើសអាទិភាពសម្រាប់ជនក្រីក្រ” ហើយជេស្វីត បានទទួលប្រជាប្រិយភាពកើនឡើងលើ Liberation Theology ដែលអះអាងថាបេសកកម្មជាគ្រីស្ដទូតគួរតែរួមបញ្ចូលនយោបាយនៅក្នុងការតស៊ូនៃអ្នកក្រ។ មនោគមវិជ្ជានេះបានជះឥទ្ធិពលលើមេដឹកនាំសហជីវិនព្រះយេស៊ូមួយចំនួននៅអាមេរិកខាងត្បួង នៅចុងសតវត្សរ៍ទី២០ ដែលអ្នកខ្លះជួបប្រទះនឹងអំពើហិង្សា និងការស្លាប់ដោយសារសកម្មភាពរបស់ពួកគេ ហើយបាននាំឱ្យមានទំនាស់ជាមួយសម្តេចប៉ាប យ៉ូហាន ប៉ូលទី ២។ ក្នុងឆ្នាំ២០១៣ Jorge Mario Bergoglio គឺជាសមាជិកនែសហជីវិនព្រះយេស៊ូ បានក្លាយជាសម្តេចប៉ាបហ្វ្រង់ស៊ីស ដែលជា ជេស្វីតដំបូងគេ ដែលត្រូវបានជាប់ឆ្នោតជាសម្តេចប៉ាប។

សហជីវិនព្រះយេស៊ូលើសពី ១៥០០០ នាក់នៅទូទាំងពិភពលោក មកពី ១១២ ប្រទេស ហើយជាកម្មសិទ្ធិប្រហែលជារបស់ភូមិភាគ ប្រមាណ ៨០ ប៉ុន្តែជេស្វីតមានចរិតជាសកលដែលជាអត្ដសញ្ញាណ។ ជាការពិតសហជីវិនព្រះយេស៊ូត្រូវបានគេអំពាវនាវឱ្យទៅគ្រប់ទីកន្លែងឆ្លងកាត់ព្រំដែន ភូមិសាស្រ្ដ និងវប្បធម៌ ដែលជាកន្លែងមានតម្រូវការ នៃការធ្វើការជាមួយព្រះគ្រីស្ត ដើម្បីលើកតម្កើងភាពរុងរឿងរបស់ព្រះជាម្ចាស់បន្ថែមទៀត នៅក្នុង ភាសាឡាតាំង “Ad Majorem Dei Gloriam”។