បេសកកម្មរបស់យើង

អភិបាលកិច្ចនៃភូមិភាគបាត់ដំបង

ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង គឺត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩៦៨។ នៅក្នុងអំឡុងពេលមានការបះបោរខ្មែរក្រហមហើយដោយសារតែសង្គ្រោម រាល់សកម្មភាពរបស់បូជាចារ្យគឺត្រូវបានបញ្ចប់។ នៅក្នុងខែ កក្កដា ឆ្នាំ២០០០ មានការតែងតាំង Msgr. Enrique (Kike) Figaredo, SJ ជាលោកអភិបាលភូមិភាគ សកម្មភាពរបស់ព្រះសហគមន៍ទាំងអស់ត្រូវបានចាប់ផ្ដើមឡើងម្ដងទៀត។ នេះបានបង្ហាញឱ្យឃើញថាទំហំនៃ សហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជា បានពង្រីកវិសាលភាពឈានទៅមុខ និងទំនួលខុសត្រូវជាលំដាប់។ ចាប់តាំងពីពេលនោះមក មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកសាងគ្រឹះនៃក្របខ័ណ្ឌសង្គម វប្បធម៌ និងសាសនានៅក្នុងតំបន់នេះ។ ឥឡូវនេះមាន២៨ ព្រះសហគមន៍នៅក្នុងភូមិភាគនេះ ដោយគ្រប់គ្រងគម្រោងសង្គមដែលមានប្រភេទផ្សេងៗគ្នានៃតម្រូវការដូចជា ការអប់រំ ការគាំទ្រសម្រាប់ជនពិការ វិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានផ្ដល់ផលប្រយោជន៍លើមនុស្ស ៥០០០០ នាក់នៅក្នុងតំបន់នេះដោយផ្ទាល់។ សព្វថ្ងៃនេះ ជាងមួយភាគបីរបស់ជេស្វីត (ឬថា សហជីវិនព្រះយេស៊ូ) នៅក្នុងប្រទេសកម្ពុជា គឺត្រូវបានចូលរួមនៅក្នុងការបម្រើភូមិភាគបាត់ដំបងនេះ។

ការអប់រំ

សហជីវិនព្រះយេស៊ូនៅក្នុងប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងតាំងពីឆ្នាំ១៩៩១មក នៅក្នុងការបណ្ដុះបណ្ដាល និងការបណ្ដុះសមត្ថភាពរបស់ប្រជាជនកម្ពុជាតាមរយៈការអប់រំ។ ជេស្វីតផ្តល់ឱ្យនូវមេរៀនប្រកបដោយគុណភាព និងសំភារៈសិក្សា ដែលចាំបាច់នៅដេប៉ាតឺម៉ង់ទស្សនវិជ្ជា គណិតវិទ្យា ជីវវិទ្យា នៅសកលវិទ្យាល័យភូមិន្នភំ្នពេញ។ ជេស្វីតក៏ថែមទាំងការបង្រៀននៅក្នុងទេវវិទ្យាល័យ (St. John Mary Vianney Seminary) ខណៈពេលដែលផ្តល់នូវទិសដៅខាងវិញ្ញាណដល់និស្សិតទេវវិទ្យាល័យផងដែរ។ វិទ្យាស្ថានមាគ៌ា (MAGGA Jesuit Research Center) បានខិតខំប្រឹងប្រែនៅក្នុងការសិក្សាស្រាវជ្រាវ និងបកប្រែសៀវភៅដែលទាក់ទងនឹង ចំណេះវិជ្ជាខាងវិញ្ញាណនៃសន្ត អ៊ីញ៉ាស្យូ (Ignatian Spirituality) សាសនា និង ទស្សនវិជ្ជា។ នៅក្នុងឆ្នាំ២០១៤ ដែលជាលទ្ធផលនៃការវែកញែកយ៉ាងយូរអំពីវិធីចូលរួមវិភាគទានចំពោះប្រជាជានដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជានោះ មានការកសាងនៅសាលាសន្ដសាវីយេ ដែលបានបង្កើតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សាលានេះមានការបន្ដរីកលូតលាស់ តាំងពីចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០១៤ ហើយឥឡូវសាលារួមមាន សាលាមត្តេយ្យកម្រិតទាប សាលាបឋមសិក្សា សាលាអនុ និង វិទ្យាល័យ មណ្ឌលសិក្សាសហគមន៍ និងមជ្ឈមណ្ឌលធនធានគ្រូបង្រៀន។

អង្គការជេស្វីតសឺវីសកម្ពុជា (JSC, Jesuit Service Cambodia)

ចាប់តាំងពីឆ្នាំ១៩៨០ Jesuit Refugee Service (JRS)  មានវត្តមាននៅក្នុងចំណោមជនភៀសខ្លួនកម្ពុជា និងជនភៀសខ្លួននៅក្នុងជំរុំជនភៀសខ្លួនថៃក្នុងអំឡុងពេលសង្គ្រាមស៊ីវិលនៅកម្ពុជា។ តាមរយៈដំណើរការនៃការវែកញែក ការសម្រេចចិត្តត្រូវបានសម្រេចនៅក្នុងឆ្នាំ ១៩៨៩ សម្រាប់ JRS  ត្រូវបម្រើនៅខាងក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមមួយផ្សេងទៀតបានបន្តបម្រើជនភៀសខ្លួននៅក្នុងជំរុំ។ អ្នកត្រួសត្រាយផ្លូវ របស់ JRS បានចូលមកនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩០ ហើយបានបើកការិយាល័យរបស់ខ្លួននៅក្នុងរាធានីភ្នំពេញ។ បន្ទាប់មក JRS បានបង្កើត អង្គការជេស្វីតសឺវីសកម្ពុជា (ឬថា អង្គការមេត្តាករុណា)  សម្រាប់បម្រើប្រជាជនក្រីក្រនៅក្នុងប្រទេសកម្ពុជា។ “គោលដៅពិតប្រាកដរបស់យើងគឺដើម្បីលើកកម្ពស់ការផ្សះផ្សាចិត្តរបស់មនុស្ស និងប្រទេស” ក្នុងប្រសាសន៍បងស្រី Denise ប្រធាននៃ JRS កម្ពុជា ដែលជាបុគ្គលម្នាក់នៅក្នុងចំណោមអ្នកបង្កើត អង្គការជេស្វីតសឺវីសកម្ពុជាឡើង។ ចាប់តាំងពីឆ្នាំ១៩៩៤ អង្គការជេស្វីតសឺវីសកម្ពុជាបានបម្រើនៅក្នុងប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍ និងការនាំជូននូវសំឡេងរបស់អ្នកក្រីក្រនៅតាមភូមិជនបទ ជនពិការ ហើយនិងជនរងគ្រោះដោយសារគ្រាប់មីន ជនភៀសខ្លួន និងមនុស្សដែលបាត់បង់ឱកាសនៅក្នុងសង្គមផងដែរ។

អង្គការជេស្វីតសឺវីសកម្ពុជា លើគម្រាងបរិស្ថាន (អ៊ីកូឡូស៊ី)

តាំងពីឆ្នាំ២០១៣មក គម្រាងបរិស្ថាន (អ៊ីកូឡូស៊ី) នៃអង្គការជេស្វីតសឺវីសកម្ពុជា បានសហការជាមួយសហគមន៍នៅក្នុងតំបន់ និងសាលា ដើម្បីការពារធនធានធម្មជាតិក្នុងតំបន់ និងចែករំលែកព័ត៌មានពីការស្រាវជ្រាវ ក្នុងការអនុវត្ដទៅលើបញ្ហាបរិស្ថានសំខាន់ៗ។ នៅក្នុងឆ្នាំ២០១៩ យើងមានការសប្បាយចិត្តក្នុងការចែករំលែកដោយមានយុវជនជាច្រើនទៀតចូលរួមនៅក្នុងសកម្មភាពរបស់យើង ជាពិសេសទាក់ទងជាមួយនឹងការស្ដារឡើងវិញនូវបរិស្ថាន ការអប់រំ និងការតស៊ូមតិ។ យុវជននាពេលបច្ចុប្បន្ននេះសមនឹងទទួលបានការដឹងឮ និងបទពិសោធន៍ដ៏ស្រស់ស្អាតនិងភាពស្មុគស្មាញនៃពិភពធម្មជាតិ ក៏ដូចជាដើម្បីដឹងអំពីវិធីជាច្រើនដែលយើងកំពុងធ្វើឱ្យអន្តរាយដល់ផែនដី និងប្រព័ន្ធអេកូឡូស៊ីដែលផ្តល់ឱ្យជីវិត។

បេសកកម្មខាងវិញ្ញាណ (រួមបញ្ចូលបេសកកម្មយុវជន)

បេសកកម្មជាគ្រីស្តទូតខាងវិញ្ញាណ ផ្តល់ឱ្យនៅជំនួយសម្រាប់គ្រីស្ដបរិស័ទយុវជន សាសនទូតអន្ដរជាតិដែលរួមទាំងបព្វជិតនិងពួកគ្រហស្ថ។ ការប្រាថ្នារបស់មនុស្សទាំងនេះគឺមានការរីកលូតលាស់ជាមួយព្រះ​សហគមន៍ ទោះបីជាមានការលំបាកទទួលបាននៅឱកាសមួយដែលត្រឹមត្រូវ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ សហជីវិនព្រះយេស៊ូនៅកម្ពុជា គឺជាអ្នកដឹកនាំមនុស្សទាំងនេះនៅខាងវិញ្ញាណតាមរយៈ​ការបង្ហាញទិសដៅមួយនៅលើខាងវិញ្ញាណ សំណាក់ធម៌ និងការពិភាក្សាផ្សេងៗទៀត។ ជេស្វីត ថែមទាំងផ្ដល់ឱ្យយុវជនកម្ពុជានូវឱកាស ទៅជួបជាមួយព្រះជាម្ចាស់កាន់តែស៊ីជម្រៅតាមរយៈ គម្រាង MAGIS (មានន័យថា “ច្រើនជាង” ឬ “អស្ចារ្យជាង” នៅក្នុងភាសាឡាតាំង)។

ការសន្ទនាអន្ដរសាសនា

ការសន្ទនាអន្ដរសាសនាគឺជាផ្នែកមួយយ៉ាងសំខាន់នៃបេសកកម្មជាគ្រីស្តទូតនៃបញ្ញាវន្ដ(intellectual apostolates) សម្រាប់សហជីវិនព្រះយេស៊ូយើង។ សហជីវិនព្រះយេស៊ូធ្វើការជាមួយអង្គរនានា (NGOs) ក្រុមកាតូលិក និង ប្រូតេស្ដង់ ហើយប្រជាជននៃសាសានាដទៃទៀតតាមរយៈការបង្រៀន (នៅពុទ្ធិកវិទ្យាល័យបាត់ដំបង) សិក្ខាសាលា និង កម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់សារៈសំខាន់នៃការអភិវឌ្ឍយុវជននិងការសន្ទនាអន្ដរសាសនានៅកម្ពុជា។ លោកពុក In-gun Kang, SJ ដឹកនាំការសន្ទនាអន្ដរសាសនា និងបេសកកម្មជាគ្រីស្តទូតនៃបញ្ញាវន្ដ នៅក្នុងបេសកកម្មរបស់យើងនេះ។ លោកពុកគឺជាអ្នកទទួលបន្ទុកក្នុង ការស្រាវជ្រាវ និង ការសន្ទនាជាមួយ ព្រះពុទ្ធសាសនា (Buddhism Research and Dialogue) នៅក្នុងសនិ្នសីទសហជីវិនព្រះយេស៊ូនៃអាស៊ីប៉ាស៊ីហ្វិក (Jesuit Conference of Asia Pacific) និង កម្មវិធីទេវវិទ្យាបរិបទអាស៊ី (Asian Contextual Theology) សម្រាប់ជេស្វីតវ័យក្មេង។ នៅក្នុងខែ កញ្ញា ឆ្នាំ២០២០ សម្តេចប៉ាបហ្វ្រង់ស៊ីស បានតែងតាំងលោកពុក In-gun ជាសមាជិកនៃ មហាសន្និបាតសម្តេចប៉ាបសម្រាប់ការសន្ទនាអន្ដរសាសនា (Pontifical Council for Interreligious Dialogue)។